(ភ្នំពេញ)៖ កម្ពុជាត្រូវបានអបអរសាទរ និងកោតសរសើរចំពោះការធ្វើជាម្ចាស់ផ្ទះរៀបចំប្រកបដោយជោគជ័យនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (55th AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
ខាងក្រោមនេះ គឺជាការដកស្រង់ខ្លឹមសារចេញពីអត្ថបទ / ការវិភាគ / យោបល់ ដែលបានចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន៖