(ភ្នំពេញ)៖ «វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី RFA លែងជារបស់អ្នកស្តាប់តទៅទៀតហើយ ! វាជាកម្មវិធីបម្រើឲ្យនយោបាយប្រជាភិថុត ដើម្បីញុះញង់ និងបំភ្លៃ ព្រមទាំងជាឧបករណ៍លាក់មុខដាច់ថ្លៃរបស់បក្សប្រឆាំងផងដែរ» នេះជាការលើកឡើងរបស់ លោក Sam Pinchivorn (ឈ្មោះនៅក្នុង Facebook) ដែលត្រូវបានគេដឹងថាជាសកម្មជនគណបក្សប្រឆាំងមួយរូប រស់នៅសហរដ្ឋអាមេរិក បានផ្ញើមកកាន់អង្គភាពព័ត៌មាន Fresh News នៅរាត្រីថ្ងៃទី២៩ ខែឧសភា ។
ក្រៅពីរិះគន់ដល់វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី RFA, លិខិត៤ទំព័រជាការបញ្ចេញទស្សនៈរបស់លោក Pinchivorn នៅលើ Facebook នោះ ក៏បាននិយាយហែកកេរ្តិ៍ផ្ទៃក្នុងរបស់វិទ្យុនេះយ៉ាងចាស់ដៃ ដោយក្នុងនោះមានលោក សម ប៉ូលី និងលោក ជុន ច័ន្ទបុត្រ មេដឹកនាំវិទ្យុអាស៊ីសេរី។
ដោយមិនធ្វើអត្ថាធិប្បាយបន្ថែម សូមអានលិខិតបញ្ចេញទស្សនៈបងប្អូនពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ជាមួយចំណងជើងថា៖ «វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី RFA លែងជារបស់អ្នកស្តាប់តទៅទៀតហើយ»៕