(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំងនាយឧត្តមសេនីយ៍ ណុប រតនា ជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍ ណុប រតនា បច្ចុប្បន្នមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការនៃបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការ។
ក្នុងព្រះរាជក្រឹត្យដែលបានប្រថាប់ព្រះរាជលញ្ជករនៅថ្ងៃទី១០ ខែសីហានេះ ព្រះមហាក្សត្រទ្រង់ត្រាស់បង្គាប់តែងតាំងជំនួយការសម្តេចតេជោ ហ៊ុន សែន ចំនួន៨រូបផ្សេងទៀតផងដែរ៕