(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍ ចំនួន៣ទំព័រ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍ របស់គណបក្សសង្គ្រោះជាតិ ដោយសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ របស់បក្សប្រឆាំងមួយនេះ ដែលបានបកស្រាយបំភ្លៃប្រាសចាក ពីខ្លឹមសារពិតប្រាកដ នៃមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌអំពីបទបដិសេធ ក្នុងការចូលខ្លួន និងមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីអំពីនិយមន័យ នៃបទឧក្រិដ្ឋ និងបទមជ្ឈឹមជាក់ស្តែង ដើម្បីបំភ័ន្តសាធារណមតិ ក្នុងគោលដៅបិទបាំងការប្រព្រឹត្តខុសច្បាប់របស់លោក កឹម សុខា និងទម្លាក់កំហុស ដោយអសុទ្ធចិត្តលើ ស្ថាប័នអនុវត្តច្បាប់ ដែលបានអនុវត្តតួនាទី សមត្ថកិច្ចរបស់ខ្លួនត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវឲ្យលោក កឹម សុខា ក្នុងឋាន:ជាតំណាងរាស្រ្តមួយរូបត្រូវបង្ហាញ ភាពជាគំរូ ប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ ក្នុងការចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុង របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖