(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានប្រកាសធ្វើសន្និសីទកាសែតមួយ នៅម៉ោង១១៖០០ព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ស្អែកនេះ នាទីស្នាក់ការកណ្តាល ដែលស្ថិតនៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។
សន្និសីទនេះ ធ្វើឡើងស្របពេលដែលរដ្ឋសភា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិភាក្សាជុំវិញបញ្ហារបស់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ពីតុលាការថា លោក កឹម សុខា មិនបានចូលខ្លួនតាមការកោះហៅចំនួន២លើក។
ខាងក្រោមនេះ ជាសេចក្តីប្រកាស របស់គណបក្សសង្រ្គោះជាតិ៖