(ត្បូងឃ្មុំ)៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម បានចូលទៅប្លន់ នៅផ្ទះប្រជាពលរដ្ឋរកសីុលក់ឈើ និងដាក់ Wing នៅវេលាម៉ោងប្រមាណ៨យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ព័ត៌មានបឋមថា ក្រុមចោរបានប្លន់យកទ្រព្យសម្បត្តិមួយចំនួន តែមិនទាន់ដឹងថា អស់ប៉ុន្មាននៅឡើយទេ។
យ៉ាងណាក៏ដោយ សម្រាប់ករណីប្លន់មួយនេះ មិនបណ្តាលឲ្យម្ចាស់ផ្ទះរងគ្រោះនោះទេ។
ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថបានចុះទៅជួយអន្តរាគមន៍ ដើម្បីតាមបង្ក្រាបក្រុមចោរប្លន់ទាំងនោះ៕