(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតធំជម្រើសជាតិ បានយកឈ្នះក្រុមភ្ញៀវមកពីតំបន់អាស៊ានដូចគ្នា ទីម័រខាងកើត ដោយលទ្ធផលបច្ចេកទេស ២-០ ក្នុងមិត្តភាពអន្តរជាតិដែលទើបបញ្ចប់មុននេះ នៅពហុកីឡដ្ឋានជាតិ អូឡំាពិក ដែលមានអ្នកទស្សនាផ្ទាល់ជិត ៧០០០០នាក់។
គ្រាប់បាល់ស៊ុតបញ្ចូលទីដ៏លឿនបំផុតកើតឡើងនៅនាទីទី១០ ដោយកីឡាករពាក់លេខ១៣ ភួង សុខសាណា មុនពេលគ្រាប់ទី២ កើតឡើងដោយការតែតបញ្ចូលទីដោយកីឡាករខ្សែប្រយុទ្ធមកពីក្លឹបបឹងកេត ឃួន ឡាបូរ៉ាវី ក្រោយពីការបញ្ជុនបាល់ដោយ ចាន់ វឌ្ឍនាកា នៅនាទីទី៤៧។
សូមបញ្ជាក់ផងដែរថា សម្រាប់ជ័យជំនះនេះដែរសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បានឧបត្ថម្ភថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករទាំង៣៤នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន ១០០០ដុល្លារអាមេរិក ស្មើនឹងទឹកប្រាក់សរុប ៣៤០០០ដុល្លារ៕