(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២នេះ។
វេទិកានេះមានការចូលរួមពី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌ លោក-លោកស្រី ជាអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ នាយក នាយករងរដ្ឋបាលសាលាខណ្ឌ ប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ ប្រធានការិយាល័យប្រជាពលរដ្ឋ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិខណ្ឌ ប្រធានមន្ទីរពេទ្យបង្អែកព្រែកព្នៅ មណ្ឌលសុខភាពសង្កាត់ទាំង៥ តំណាងក្រុមហ៊ុនប្រមូលសំរាម៨០០Super ក្រុមប្រឹក្សាសង្កាត់ នាយ-នាយប៉ុស្តិ៍រងនគរបាលរដ្ឋបាលទាំង៥ ប្រធានភូមិទាំង៥៩ភូមិ និងសហគមន៍ចំនួន១០ នាយក-នាយិកាសាលា។
ជាលទ្ធផល នៃវេទិកាទទួលបានសំណេី សំណូមពរសរុបចំនួន៤១បញ្ហា ដែលក្នុងនោះសំណេី/សំណូមពរផ្ទាល់មាត់ ចំនួន៥បញ្ហា និងសំណេី/សំណូមពរលាយល័ក្ខអក្សរចំនួន៤១បញ្ហា។ សំណេី/សំណូមទាំងនោះ ត្រូវបានលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ បានឆ្លេីយបំភ្លឺដោះស្រាយនៅនឹងកន្លែង។ ដោយឡែក បញ្ហាដែលនៅសេសសល់តិចតួច និងដឹកនាំចុះពិនិត្យជាក់ស្តែងនៅពេលបន្ទាប់។
សូមបញ្ជាក់ថា លទ្ធផលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២០កន្លងទៅ រដ្ឋបាលខណ្ឌសម្រេចបានលទ្ធផលដូចតទៅ សំណេី/សំណូមពរ អង្គវេទិកាចំនួន១៦បញ្ហា ក្នុងនោះបានដោះស្រាយរួច ចំនួន៩បញ្ហា, កំពុងដោះស្រាយ ចំនួន៧បញ្ហា បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ៥ឆ្នាំ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់ខណ្ឌ-សង្កាត់៕