(កណ្តាល)៖ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦ នេះ លោកស្រី ឃួន សុដារី ប្រធានគណ:ដឹកនាំ គណៈពង្រឹងមូលដ្ឋាន ស្រុកលើកដែក បានជួបសំណេះសំណាលជាមួយ គណៈកម្មាធិការបក្សឃុំសណ្ដារ និង ក្រុមកាងារស្ត្រី មួយចំនួន នៅក្នុងមូលដ្ឋាននេះ។
ពិធីនេះ មានការអញ្ជើញចូលរួម ដោយ លោក ហួត វុទ្ធី អនុប្រធានគណ:ពង្រឹងស្រុក និង ជាប្រធានគណ:ពង្រឹងឃុំសណ្ដារ ព្រមទាំងថ្នាក់ដឹកនាំសកម្មជនមួយចំនួនទៀត។
ក្នុងឱកាសនោះ លោកស្រី ឃួន សុដារី បានកោតសរសើរការយកចិត្តទុកដាក់ របស់គណបក្សប្រជាជនតាមមូលដ្ឋាន និង ជំរុញបន្តការថែក្សាសាមគ្គីភាពផ្ទៃក្នុងបក្ស បន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និង ផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗ ។
សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះ លោកស្រី ឃួន សុដារី ក៏បានឧបត្ថម្ភ ថវិកាដល់ ក្រុមការងារគណបក្សស្រុក សរុប ១,៧០០,០០០រៀល ក្រុមការងារគណកម្មាធិកាបក្សឃុំ ១,២៦០,០០០រៀល ក្រុមប្រឹក្សាឃុំ១៥០,០០០រៀល រួមទាំងក្រុមសកម្មមួយជាច្រើនទៀត៕