(ភ្នំពេញ)៖ ក្រុមហ៊ុន NCX បានបើកសម្ពោធឲ្យដំណើរការជាផ្លូវការ នូវសាខារបស់ខ្លួនថ្មីមួយទៀត ដែលមានទីតាំងស្ថិតនៅអាគារលេខ១០០៧ (ជិតផ្សារដីហុយ) ផ្លូវហាណូយ (ផ្លូវ១០១៩) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានឈ្មោះថា ហាងលក់ម៉ូតូហុងដា ឡុង គាង និងម្ចាស់ហាង គឺ លោកស្រី ឡុង គាង។
ពិធីបើកសម្ពោធនេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន NCX និងតំណាងសាខាចែកចាយក្រុមហ៊ុន ហុងដា NCX ជាច្រើនទៀត។
ក្នុងឱកាសនោះ លោកស្រី ឡុង គាង ម្ចាស់ហាង លោក ប៊េន កៀស្រ៊ីថាណាកន ប្រធានក្រុមហ៊ុន NCX និងលោក Junpei Katsuta អញ្ជើញមកពី Honda R&D Southeast Asia បានលើកឡើងថា ក្រៅពីហុងដា Dream C125 ក្រុមហ៊ុន NCX នឹងខិតខំប្រឹងប្រែងផ្គត់ផ្គង់ទីផ្សារនូវម៉ូតូ ប្រភេទផ្សេងទៀតដូចជា MSX 125 និង Click 125 ឲ្យត្រូវទៅនឹងតម្រូវការទីផ្សារ។
លោកបានបន្ថែមទៀត ហាងលក់ម៉ូតូហុងដា ឡុង គាង នឹងរួមចំណែកផ្គត់ផ្គង់ម៉ូតូដល់ ទីផ្សារព្រមទាំងសេវាកម្មថែទាំ និងជួសជុលផងដែរ។
សូមបញ្ជាក់ថា ហាងម៉ូតូហុងដា ឡុង គាង គឺជាសាខាលក់ម៉ូតូ ហុតដាទី១៦ ក្នុងរាជធានីភ្នំពេញ និងជាសាខាទី៦០ នៅទូទាំងប្រទេសកម្ពុជា៕