(ប៉ៃលិន)៖ ក្រុមការងារមូលនិធិអចិន្ត្រៃយ៍លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ និងសាងសង់ជម្រក ទីបញ្ជាការកងអនុសេនាធំលេខ២ និងបានផ្តល់ទឹកប្រាក់ចំនួនជិត៧លានរៀល និងថវិកាជាង ៤លានសម្រាប់ធ្វើប៉ាវគណបក្សតាមដងផ្លូវ។
ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងនារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នៅទី បញ្ជាការ កង អនុសេនាធំលេខ២ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដឹកនាំដោយ លោក វ៉េង សុធី អនុរដ្ឋលេខា ធិការក្រសួងពាណិជ្ជកម្ម និង លោកស្រី តោ ពិឡា ទីប្រឹក្សាសម្ដេចក្រឡាហោម ស ខេង សហការជាមួយអាជ្ញាធរដែនដីខេត្តប៉ៃលិន ដឹកនាំដោយ លោក កើត សុធា អភិបាលខេត្តប៉ៃលិន ។
លោក វ៉េង សុធី បានថ្លែងថា នាថ្ងៃនេះលោកបានពាំនាំថវិកា និងការសួរសុខទុក្ខ ពីសំណាក់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន តែយ៉ាងណាមិញក្រុមការងារយើងនៅតែបន្តដូចភ្លៀងរលឹមរាល់ការមនុស្សធម៌ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តផងដែរ ។
លោកបានបន្តថា ការចូលរួមចំណែក សាងសង់ជម្រកទីបញ្ជាការកង អនុសេនាធំលេខ២ ប្រចាំខេត្តប៉ៃលិនដែរសេះសល់ នូវទឹកប្រាក់ជិត ៧លានរៀល រួមនិងចាហួយ ចំនួន ២កេសធំ សម្រាប់កងទ័ពប្រចាំស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ព្រមទាំងទឹកប្រាក់ចំនួនជាង ៤ លានរៀលទៀត ម្រាប់លើកស្លាកគណបក្ស ប្រជាជនកម្ពុជា នៅតាមដងផ្លូវសាធារណៈជុំវិញខេត្តប៉ៃលិន ៕