(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន១៧រូប មានឋានៈស្មើអគ្គនាយក ដោយពុំទទួលប្រាក់ដំណាច់មុខងារ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ។
សូមជម្រាបថា ទីប្រឹក្សារបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចំនួន១៧រូប ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈនេះ គឺសុទ្ធតែជាមេធាវីទាំងអស់៕
ខាងក្រោមនេះ ជាព្រះរាជក្រឹត្យតែងតាំង និងផ្តល់ឋានៈរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា៖