(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ មឹុង សំផន អនុប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង និងជាប្រធាន ក្រុមការងារចុះជួយ មូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិតនិងលោកស្រី នៅព្រឹកថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០១៦ បាននាំយកថវិកា សម្ភារ ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អនុសាខា កាកបាទក្រហមក្រុងបាវិត ទុកសម្រាប់ឆ្លើយតប នៅពេលមានគ្រោះមហន្តរាយ និងបញ្ហាផ្សេងៗ ដែលកើតឡើងក្នុងមូល ដ្ឋាន។
នាយឧត្តមសេនីយ៍ មឹុង សំផន បានបញ្ជាក់ថាទីណាមានទុក្ខលំបាកទីនោះ ពិតជាមានវត្តមាន កាកបាទក្រហមកម្ពុជា ដែលមានសម្តេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ហើយអំណោយ ទាំងនេះ ពិតជាបានឆ្លើយតបទៅ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយសង្គ្រោះ បានទាន់ពេលវេលា។
អំណោយដែលបានប្រគល់ដល់អនុសាខា ក្រុងបាវិតមាន អង្ករ ៥តោន កៅស៊ូតង់៥០ សារុង១០០ ក្រម៉ា១០០ មី ១០០កេស ទឹកត្រី ២៥យួរ ទឹកស៊ីអ៉ីវ ២៥យួរ ត្រីខ ៥កេសធំ ប្រេងសាំង ៤០០លីត្រ និងថវិកា ១៣លានរៀល។
ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភ ដល់អ្នក ចូលរួមចំនួន ១៥០នាក់ ក្នុងម្នាក់ៗ ថវិកា ៣០,០០០រៀល៕