(ភ្នំពេញ)៖ ខណៈនេះបណ្តាអ្នកគាំទ្រវិស័យកីឡាបាលទាត់ បានកំពុងតែសម្រុកចូលស្តាតអូឡាំពិកយ៉ាងច្រើនកុះករ ដើម្បីចូលរួមទស្សនាការប្រកួតបាល់ទាត់នៃជំនួប កម្ពុជា-ទីម័រខាងកើត មុនការប្រកួតចាប់ផ្តើមម៉ោង ៧៖០០នាទីយប់នេះក្នុងមិត្តភាពអន្តរជាតិ។
សូមបញ្ជាក់ផងដែរថា សំបុត្រចូលទស្សនា មាន២ប្រភេទ គឺប្រភេទតម្លៃ ១០,០០០រៀល និងតម្លៃ៥,០០០រៀល ជាមួយគ្នានេះដែរកាលពីល្ងាចម្សិលមិញ សំបុត្រចំនួន ៥០,០០០សំបុត្រ ត្រូវបានលក់អស់ ហើយតាំងតែពីព្រឹកថ្ងៃនេះ សំបុត្របាននឹងកំពុងដាក់លក់បន្តបន្ទាប់៕