(ភ្នំពេញ)៖ នៅរសៀលថ្ងៃអាទិត្យ ទី២៩ ខែឧសភានេះ ក្រុមសមាជិកសមាជិកាសភាគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសុំឲ្យរដ្ឋសភា ជួយការពារអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត និងការពារតម្លៃរបស់ស្ថាប័ននីតិប្បញ្ញតិ្ត។

នៅក្នុងសេចក្តីថ្លែងការណ៍ បានឲ្យស្នើឲ្យរដ្ឋសភាមិនត្រូវអនុញ្ញាតឲ្យមានការចោទប្រកាន់ ឬចាប់ខ្លួន លោក កឹម សុខា ដោយពាក់ព័ន្ធ ការមិនបានចូលបំភ្លឺនៅតុលាការ។ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ ស្នើឲ្យរដ្ឋសភាពិចារណាលើករណីនេះ។

ពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ខាងលើនេះ អង្គភាពព័ត៌មាន Fresh News នឹងសុំការបំភ្លឺពីខាងរដ្ឋសភា នៅពេលបន្តិចទៀតនេះ។

ភ្លាមៗបន្ទាប់ពីចេញសេចក្តីថ្លែងការណ៍ អ្នកវិភាគនយោបាយ និងជំនាញផ្លូវច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះបានបង្ហើបឲ្យដឹងថា សេចក្តីថ្លែងការណ៍របស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ដែលសុំទៅកាន់រដ្ឋសភានោះ ហាក់មានលក្ខណៈមិនគ្រប់ដោយសារ មិនមានហត្ថលេខាមួយៗ របស់អ្នកតំណាងរាស្រ្ត អាចនិយាយបានថា អាចមានតំណាងរាស្រ្តខ្លះ មិនគាំទ្រនោះទេ។

ការលើកឡើងរបស់អ្នកវិភាគរូបនោះបានអះអាងថា ច្បាស់ណាស់គណបក្សសង្គ្រោះជាតិ បានកើតចេញពីគណបក្សចំនួន២គឺ គណបក្សសិទ្ធិមនុស្ស និងគណបក្ស សម រង្ស៊ី ហើយករណីដែលកំពុងកើតឡើងចំពោះលោក កឹម សុខា គឺជារឿងផ្ទាល់ខ្លួនសុទ្ធសាធ មិនជាប់ពាក់ព័ន្ធនឹងគណបក្ស ប៉ុន្តែលោក កឹម សុខា តែងអូសភ្ជាប់រឿងផ្ទាល់ខ្លួន ទៅជាប់ជាមួយគណបក្ស។

មន្រ្តីតូចតាចនៅក្នុងគណបក្សសង្គ្រោះជាតិ បានលួចទម្លាយឲ្យដឹងថា សកម្មជនជាច្រើននាក់ ដែលកំពុងជួបជុំគ្នា​ នៅមុខទីស្នាក់ការគណបក្សរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺភាគច្រើនបំផុតជាសកម្មជនដែលធ្លាប់គាំទ្រលោក កឹម សុខា គណបក្សសិទ្ធិមនុស្ស មិនសូវមានមកពីខាងគណបក្ស សម រង្ស៊ីនោះទេ៕

ខាងក្រោមជាសេចក្តីថ្លែងការណ៍៖