(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៣ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១មឺុននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,៣៤៩,២២៣នាក់ (ស្លាប់ ៤៣,០៩៤នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២៤៩,៤០៣នាក់ (ស្លាប់ ១៥៧,១១៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៧១១,៤១៥នាក់ (ស្លាប់ ៣៦,០៣២នាក់)
* ថៃ ឆ្លងចំនួន ៤,៦០៩,៤០៦នាក់ (ស្លាប់ ៣១,៦៦៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៨០៨,១៥៦នាក់ (ស្លាប់ ៦០,៨៣៧នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៧៦៣,៥៧៥នាក់ (ស្លាប់ ១,៥៤១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,២១៣នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១១,៨៤២នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១១,១៥៧នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៧,០៥៦នាក់ (ស្លាប់ ៣,០៥៦នាក់)៕