(ព្រះសីហនុ)៖ សេចក្តីរាយការណ៍បឋមពីសមត្ថកិច្ចខេត្តព្រះសីហនុនបានឲ្យដឹងថា នៅវេលាម៉ោង១រំលងអាធ្រាត្រ ឈានចូលយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅឆ្នេរអូត្រេះទល់មុខសណ្ឋាគារ៥២០ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ មានករណីបាញ់សម្លាប់ជនជាតិចិនម្នាក់ទម្លាក់ពីរថយន្ត ហើយបន្ទាប់ពីបាញ់ប្រហាររួច ជនសង្ស័យក៏បានបើករថយន្តគេចខ្លួនបាត់។
ភ្លាមបន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ក៏បានចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ និងធ្វើ កោសល្យវិច្ច័យឃើញថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ និងមានស្នាមគ្រាប់កាំភ្លើង ស្នាមចាក់នឹងកាំបិត ហើយវត្ថុតាងដែលបន្សល់ទុក នៅកន្លែងកើតហេតុរួមមាន៖ គ្រាប់កាំភ្លើង១គ្រាប់ និងកូនកាំបិតមួយដើម។
ចំពោះករណីនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់។ ចំណែកសាកសពត្រូវដឹកយកទៅតម្កល់ នៅមន្ទីរពេទ្យមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ៕