(បន្ទាយមានជ័យ)៖​​ លោក អាត់ ខែម​ សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ បាន​អញ្ជើញចូលរួមប្រកាស​អនុប្រធាន២រូបបន្ថែមទៀត ដើម្បីជួយ​ និងសម្រួល​ដល់ប្រជាពលរដ្ឋ​ទាន់ពេលវេលា​ អោយបានឆាប់រហ័ស។

នាព្រឹកថ្ងៃទី២៩ ខែឧសភា​ ឆ្នាំ២០១៦ នៅមន្ទីរបក្សស្រុក​ បានប្រកាសបញ្ជូនលោកសិទ្ធ​ ឡោះ ជាប្រធានគណបក្សឃុំស្លក្រាម និងលោកចាប សុផាឬទ្ធិ ជាប្រធានគណបក្សឃុំស្វាយចេក។

លោក អាត់ ខែម បានថ្លែងថា បច្ចុប្បន្ននេះនៅស្រុកស្វាយចេកយើងនេះ មានទឹកភ្លៀង​បណ្តើរៗហើយ តែយ៉ាងណាក្រុមការងារយើង នៅតែបន្តចុះជួយចែកទឹក​អោយពលរដ្ឋដល់មូលដ្ឋាន​តែម្តង តបតាមការណែនាំជាប្រចាំរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្ត។

ហើយនៅពេល និងមានប្រជាកសិករយើងមួយចំនួន បានកំពុងចុះភ្ជួររាស់ដីស្រែចំការបណ្តើរៗ ហើយ​តែយ៉ាងមិញក្រុមការងារយើង នៅបន្តសកម្មភាព​ចុះជួយដ៏ដែល​ យកចិត្តទុកដាក់ដល់ពលរដ្ឋ នៅមូលដ្ឋាន។

លោកបានបន្ថែមថា សមាជិក សមាជិការ បក្ស CPP ស្រុកស្វាយចេក​គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន​​ សែន ជានាយករដ្ឋមន្ត្រី​​​ នៃកម្ពុជាអាណត្តិក្រោយៗរ ហូតជានិរន្ត​ ។​ សមាជិក សមាជិការបក្សCPP ស្រុកស្វាយចេក​​ ជាបក្សតែមួយគត់​​ដែលបានសង្គ្រោះ ជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍។ សមាជិក សមាជិការបក្សCPP ស្រុកស្វាយចេក​​រួមសុខទុក្ខជាមួយប្រជាជន នៅគ្រប់កាលៈទេសៈ​។

ខណៈនោះដែរលោកអាត់ ខែមប្រធានក្រុមការងារ​ បានអញ្ជើញត្រួតពិនិត្យ​​​​ជីក​ស្រះទឹកមួយកន្លែង មានទំហំ៩៤ គុណ៩៤​ម៉ែត្រ ជម្រៅ៥ម៉ែត្រ ហើយលោកក៏ជម្រុញអោយមានការស្ថាបនាស្រះទឹក​​​ ជូនប្រជាពលរដ្ឋបន្ថែមទៀត នៅក្នុងស្រុកស្វាយចេក៕​