(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌកំបូល បានធ្វើការចាប់ខ្លួនបុរសវ័យ៥៣ឆ្នាំម្នាក់ ក្រោយធ្វើសកម្មភាពលួងលោមក្មេងស្រីអាយុ១០ឆ្នាំម្នាក់ នាំទៅរំលោភបានសម្រេច៤ដង ហើយទីបំផុតបែកធ្លាយរឿងដឹងដល់ឪពុកម្ដាយរបស់នាង ទើបប្ដឹងឲ្យនគរបាលចាប់ខ្លួនតែម្ដង។
ហេតុការណ៍បានឡើងជាលើកចុងក្រោយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ នៅចំណុចដីវាលវត្តអង្គកំពង់ថ្មកែវ ភូមិអង្គ សង្កាត់ប្រទះឡាង ទណ្ឌកំបូល រាជធានីភ្នំពេញ។
នគរបាលបានប្រាប់ថា បុរសសង្ស័យខាងលើនោះឈ្មោះ ម៉ម ស្រស់ អាយុ៥៣ឆ្នាំ មុខរបរ កម្មករក្រុមហ៊ុនផ្នែកបេតុង ស្នាក់នៅផ្ទះគ្មានលេខ ភូមិអង្គ សង្កាត់ប្រទះឡាងខណ្ឌកំបូល ចំណែកក្មេងស្រីរងគ្រោះអាយុ១០ឆ្នាំ មានទីលំនៅភូមិកើតហេតុជាមួយគ្នា។
នៅលើកចុងក្រោយជនល្មោភកាមបានជិះម៉ូតូ១គ្រឿង ចេញពីផ្ទះទៅរកក្មេងស្រីរងគ្រោះដល់ផ្ទះ ហើយពេលទៅដល់បានឃើញនាងកំពុងអង្គុយលេងនៅក្នុងផ្ទះម្នាក់ឯង។ ជននេះ ក៏បបួលនាងទៅវាលស្រែដោយប្រាប់ថាទៅប្ដូរស្បៃមងដាក់ត្រី លុះពេលទៅដល់ចំណុចស្ងាត់ជិតវត្តអង្គកំពង់ថ្មកែវ ក៏បានឈប់ម៉ូតូរួចបានចាប់រុញក្មេងស្រីរងគ្រោះផ្ដួលទៅលើដីទួល ហើយចាប់រំលោភរហូតបានសម្រេច។
បន្ទាប់មក ជនសង្ស័យបានប្រាប់ក្មេងស្រីរងគ្រោះកុំឲ្យប្រាប់ឪពុកម្ដាយរួចបានដកលុយចំនួន ២០០០រៀលពីហោប៉ៅ និងក្រវិលកំប៉ុងស្រាបៀរដែលមានរង្វាន់១ ទៅឲ្យក្មេងស្រីរងគ្រោះ បន្ទាប់មកបានឌុបនាងត្រឡប់ទៅផ្ទះវិញ។ លុះទៅដល់ផ្ទះ នាងពុំហានប្រាប់ឲ្យឪពុកម្ដាយបានដឹងនោះទេ ប៉ុន្តែដោយសារមានការសង្ស័យឪពុកម្ដាយបានសួរនាំទើបបែកធ្លាយរឿងបុរសនោះចាប់រំលោភ។
បន្ទាប់មកនៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ឪពុកម្ដាយបាននាំកូនស្រីទៅដាក់ពាក្យប្ដឹង។ នគរបាល បានឃាត់ខ្លួនជនសង្ស័យ និងនាំទៅសាកសួរ និងកសាងសំណុំរឿបញ្ជូនទៅតុលាការតែម្ដង។
ប្រភពដដែលបាននិយាយថា ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពល្បួងក្មេងស្រីរូបនោះទៅចាប់រំលោភបានសម្រេចចំនួន៤លើកពិតមែន គឺលើកទី១ នៅថ្ងៃទីនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីទួលក្រោយផ្ទះរបស់។ លើកទី២ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចវាលស្រែក្បែរភូមិ
លើកទី៣ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូកជិតវត្តអង្គកំពង់ថ្មកែវ។ លុះលើកទី៤ និងជាលើកចុងក្រោយនៅថ្ងៃ០៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចបឹងឈូកជិតវត្តអង្គកំពង់ថ្មកែវដដែលនោះ៕