
CNRP ប្រកាសថា សកម្មជនខ្លួននឹងដង្ហែញត្តិមកភ្នំពេញ នៅថ្ងៃស្អែក ខណៈចៅហ្វាយក្រុងភ្នំពេញ ទាមទារឱ្យអ្នកតវ៉ាត្រូវតែគោរពច្បាប់
29-05-2016 12:03
(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦នេះ គណបក្សសង្រ្គោះជាតិ បានចេញ សេចក្តីប្រកាសមួយ ដោយបញ្ជាក់ថា សកម្មជនគាំទ្រខ្លួនទូទាំងប្រទេស នឹងដង្ហែញត្តិមករាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦នេះ ដើម្បីទាមទារ៤ចំណុច។
លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានធ្លាប់ប្រាប់អង្គភាព Fresh News ឲ្យដឹងថា ការសម្តែងមតិរបស់ក្រុមណាក៏ដោយ ត្រូវតែគោរពតាមច្បាប់ជាធរមាន របស់ព្រះរាជាណាចក្រកម្ពុជា និងស្ថាប័នតុលាការ មិនអាចមើលរំលងនោះទេ។ ករណីរបស់លោក កឹម សុខា គឺជារឿងផ្ទាល់ខ្លួន និងជាករណីរបស់បុគ្គលសុទ្ធសាធ។
ប្រមុខដឹកនាំក្រុងភ្នំពេញ លោក ប៉ា សុជាតិវង្ស បានអះអាងថា លោក កឹម សុខា តែងតែផ្សារភ្ជាប់រឿងផ្ទាល់ខ្លួននេះ ទៅនឹងគណបក្ស នេះជាកំហុសដ៏ធ្ងន់របស់លោក កឹម សុខា។ លោកអភិបាលបានបញ្ជាក់ទៀតថា នេះជាល្បែងរបស់លោក កឹម សុខា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយល់ច្រឡំ ដោយនេះជាប្រការមិនល្អឡើយ។
ខាងក្រោមនេះ ជាសេចក្តីប្រកាសរបស់គណបក្សសង្រ្គោះជាតិ៖