(មណ្ឌលគិរី)៖ រថយន្តដឹកហ្គាសរបស់ក្រុមហ៊ុន «ដារ៉ា ស៊ីធីហ្គាស» ផ្ទុកហ្គាសប្រមាណ២៧តោន ជ្រុលចង្កូតបុករះតូប និងលំនៅឋានអ្នកលក់ដូរតាមដងផ្លូវជាតិលេខ៧៦អស់ចំនួន៣ខ្នង នៅវេលាម៉ោង ២២៖១៥នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នៅចំណុចផ្ទះតាលី ស្ថិតភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
លោក ចាន់ ទិត្យ ស្នងការរងខេត្តមណ្ឌលគិរី បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ដោយរថយន្តវេអងសណ្តោង ដឹកហ្គាសល្បឿនលឿនចំណុចផ្លូវកោង ហើយបុកតូបបណ្តាលឲ្យក្រឡាប់។ ក្នុងហេតុការណ៍នេះ គិតត្រឹមវេលាម៉ោង១១ព្រឹកថ្ងៃទី៨ ខែសីហា លោកថា សមត្ថកិច្ចនៅមិនទាន់អាចស្ទូចរថយន្តគ្រោះថ្នាក់នោះទេ ដោយសារស្ថានភាពនៃគ្រោះថ្នាក់នោះ អាចឈានដល់ហានិភ័យខ្ពស់ ព្រោះស៊ីទែនមានផ្ទុកហ្គាសពេញ ដូច្នេះត្រូវរង់ក្រុមហ៊ុន និងអ្នកជំនាញ និងរថយន្តស្ទួចខ្នាតធំមកពីភ្នំពេញ ដើម្បីលើករថយន្តនោះចេញ និងបន្តពិនិត្យពីផលប៉ះពាល់ និងទ្រព្យសម្បត្តិរបស់ជនរងគ្រោះ។
លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត កំពុងបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរង់ចាំអន្តរាគមន៍នៅទីតាំងកើតហេតុផ្ទាល់ បើមានគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។ ពុំទាន់មានតម្រុយណាមួយ ពីសមត្ថកិច្ចថា តើវាសនាសង្ខារបស់អ្នកបើកបររថយន្តឬស្លាប់នៅក្នុងរថយន្តគ្រោះថ្នាក់នោះទេ ដោយសារតែផ្ទះបាំងជិតមើលរថយន្តពុំចង់ឃើញ មេឃភ្លៀងហើយងងឹតទៀតកម្លាំង បានស្រែកហៅក៏មិនលឺដើរកក៏ពុំឃើញ។ សូមជម្រាបថាគ្រោះថ្នាក់ខាងលើ ម៉ាកវ៉េអង ពាក់ស្លាកលេខ ភ្នំពេញ 3E-4191៕