(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក (យប់៩លើក) បណ្តាលឲ្យមនុស្សស្លាប់១៤នាក់ (ស្រី៣នាក់) រងរបួសធ្ងន់១៧នាក់ (ស្រី៥នាក់) និងរបួសស្រាល១២នាក់ (ស្រី១០នាក់) នេះបើយោងតាមការចុះផ្សាយរបស់ អគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍១៦លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៣០គ្រឿង រួមមានម៉ូតូចំនួន១៤គ្រឿង, រថយន្តធុនតូច៩គ្រឿង, រថយន្តធុធំ៤គ្រឿង, យានផ្សេងៗ៣គ្រឿង ហើយមូលហេតុ ដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៦លើក (ស្លាប់១០នាក់), ស្រវឹង១លើក, មិនគោរពសិទ្ធិ២លើក (ស្លាប់ម្នាក់), បត់គ្រោះថ្នាក់៣លើក (ស្លាប់២នាក់), កត្តាយានយន្ត១លើក (ស្លាប់ម្នាក់) ប្រជែង៣លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍២១នាក់ (យប់១០នាក់ ) ។
នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្ត ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២,៩៣០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១,១១៩គ្រឿង និងពិន័យសរុប១,៨១១គ្រឿង៕