គោរពច្បាប់ចរាចរណ៍ ស្មើនឹងគោរពជីវិតខ្លួនឯង ! ស្លាប់៤នាក់ និង១៧នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៧ ខែសីហាម្សិលមិញ
08-08-2022 07:14
(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់ និង១៧នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសចំនួន៧លើក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។
មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ បើកបរលឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់ និងស្រវឹងជាដើម៕