(កែប)៖ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នារសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារថ្មីរបស់សាខាពន្ធដារខេត្តកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។
ពិធីនេះក៏មានការចូលរួមពីលោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, ប្រធានក្រុមប្រឹក្សាខេត្តកែប, អភិបាលខេត្តកែប រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរ-អង្គភាពនៃខេត្តកែប ព្រមទាំងតំណាងសហគ្រាសកំពុងប្រកបអាជីវកម្មនៅក្នុងខេត្តកែបជាច្រើនរូបផងដែរ។
សូមបញ្ជាក់ដែរថា អគារថ្មីសាខាពន្ធដារខេត្តកែប មានចម្ងាយប្រមាណ ១.៦គីឡូម៉ែត្រ ពីទីតាំងចាស់នៃអគារពន្ធដារ។ អគារនេះត្រូវបានចាប់ផ្តើមការដ្ឋាន សាងសង់នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្ទៃដីទំហំ ៤,៩៦៤ ម៉ែត្រក្រឡា៕