(ភ្នំពេញ)៖ គិតត្រឹមយប់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៤០,៣០៧នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៤៧,៤២៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៣,៥៥៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨២,៥០១នាក់
៤៖ អាយុ៥ឆ្នាំ ៤១៧,៥៨៨នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៤៩,២៣៥នាក់
ដោយឡែកសម្រាប់អ្នកបានដូសទី៣ចំនួន ៩,៨៤០,២១១នាក់, ដូសទី៤ចំនួន ៣,៦៦៧,៨៦០នាក់ និងដូសទី៥ចំនួន ៥១៦,១០៤នាក់។
នេះបើយោងតាមរបាយការណ៍ផ្លូវការពីក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ៕