(ភ្នំពេញ)៖ ធនាគារ Maybank នៅថ្ងៃទី២៨ ខែឧសភានេះ បានដាក់សម្ពោធឲ្យ ប្រើប្រាស់សេវាកម្មធនាគារតាមទូរស័ព្ទដៃ ដែលមានលក្ខណៈពិសេស សម្រាប់អតិថិជនទាំងអស់។
សេវាកម្មធនាគារតាមទូរស័ព្ទដៃរបស់ធនាគារ Maybannk បានដាក់ចូលនូវបច្ចេកវិទ្យាទំនើប ឈានមុខគេនៅក្នុងវិស័យធនាគារ ក្នុងប្រទេសកម្ពុជា ដោយមានសមត្ថភាពក្នុងការចង្អុលបង្ហាញ ពីទីតាំជាក់ស្តែង និងស្កែន QR កូដ។
អតិថិជនរបស់ធនាគារ Maybank អាចរីករាយជាមួយនឹងបទពិសោធន៍ថ្មី ក្នុងវិសយ័ធនាគារដោយទទួលបាន ការបម្រើសេវាកម្មធនាគារ តាមបច្ចេកវិទ្យាមួយនេះ ដោយសេវាកម្មធនាគារតាមទូរស័ព្ទដៃនេះ ត្រូវបានសម្ភោធឲ្យប្រើប្រាស់ ដោយនាយកផ្នែកសេវាកម្មហិរញ្ញវត្ថុសហគមន៍នៃសម្ព័ន្ធធនាគារ Maybank លោក ដាទុ លឹមហុងតាត និងនាយិកាប្រតិបត្តិ នៃធនាគារ Maybank នៃងកម្ពុជា លោកស្រី ស៊ិនត្សៀលីវ ដោយមានការចូលរួមពីសំណាក់ អ្នកចូលចិត្តបច្ចេកវិទ្យា រួមមានធុរជន សិស្សនិស្សិត និង បុគ្គលល្បីៗនៅកក្នុងប្រទេសកម្ពុជា។
លោក ដាទុ លឹមហុងតាត បានឲ្យដឹងថា សេវាកម្មធនាគារតាមទូរស័ព្ទដៃនេះ បានបង្ហាញពីរការប្តេជ្ញា ក្នុងការបម្រើសេវាអតិថិជន ដ៏ល្អជាមួយនឹងបទពិសោធន៍ថ្មី។
ជាមួយសេវាកម្មធនាគារ តាមទូរស័ព្ទដៃនេះ អតិជនអាចពិនិត្យមើលសមតុល្យគណនី ដូចជាប្រតិបត្ដិការទិញទំនិញ តាមប័ណ្ណឥណពន្ធ និងបញ្ជាធ្វើប្រតិបត្ដិការសាមញ្ញៗ គ្រប់ទីកន្លែង គ្រប់ទីកន្លែង គ្រប់ពេលវេលា ដោយកាត់បន្ថយនូវការ ធ្វើដំណើរមកកាន់ធនាគារ។ លើសពីនេះទៅទៀត កម្មវិធីនេះក៏ផ្តល់ភាពងាយស្រួល ក្នុងការផ្ញើលុយទៅកាន់បុគ្គលម្នាក់់ទៀត តាមរយៈទូរស័ព្ទដៃ និងការដកប្រាក់តាមគ្រប់ម៉ាស៊ីន ដកប្រាក់ស្វ័យប្រវត្តិ របស់ធនាគារ Maybank ដោយមិនចាំបាច់ប្រើកាត់។
លោកបន្តថា យ៉ាងមិញធនាគារ Maybank ទទួលស្គាល់ថា ការប្រាស្រ័យទាក់ទង់ក្នុងការបម្រើ សេវាកម្មហរិញ្ញវត្ថុ នៅតែមានសារៈសំខាន់។ សាខានៃធនាគាររបស់យើង មានបុគ្គលិកដែលមានវិជ្ជាជីវៈល្អក្នុងការបម្រើអតិថិជន ទន្ទឹមនិងការ ផ្ដល់ជូនសេវាកម្មធនាគារតាមទូរស័ព្ទដៃ។ ដើម្បីងាយស្រួល ក្នុងការស្វែងរកទីតាំងសាខា ដែលនៅជិត លោកអ្នកអាចប្រើប្រាស់មុខងារបង្ហាញទីតាំង ដែលអាចឲ្យលោកអ្នកស្គេនទីតាំង ដែលនៅជុំវិញអ្នក និងមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទ។ ពិសេសមុខងារបង្ហាញទីតាំងនេះផងដែរ ក៍បង្ហាញទីតាំងម៉ាស៊ីន ដកប្រាក់ស័្វយប្រវត្តិ និងទីតាំងមានការបញ្ចុះតម្លៃសម្រាប់អតិថិជន ធនាគារ Maybank ដែលនៅជិតលោកអ្នកបំផុត ។ ចំពោះមុខងារក៍ស្កែន QR កូដ និងគណនាប្រាក់កម្ចីអាចប្រើប្រាស់បានដោយ សាធារណៈជនទាំងអស់ ទោះបីជាពួកមិនមែនជាអតិថិជន របស់មេឃប៊ែងក៍ដោយ។
លោកស្រី ស៊ិនត្យៀ លីវ នាយិការប្រតិបត្តិនៃ ធនាគារ Maybank កម្ពុជា បានលើកឡើងថា ធនាគារមេឃប៊ែង បានចូលរួមគាំទ្រយុទ្ធសាស្រ្ត របស់រដ្ឋាភិបាលក្នុងការជម្រុញ ចរន្តសេដ្ឋកិច្ចដោយគ្មានក្រដាសប្រាក់ និងលើកស្ទួយប្រព័ន្ធធនាគារ ដែលមានលក្ខណៈឌីជីថល ហើយប្រព័ន្ធធនាគារ ដែលមានលក្ខណៈឌីជីថលនេះ មិនត្រឹមផ្ដល់នូវភាពងាយស្រួល តែប៉ុណ្ណោះទេ តែវាក៍មានសុវត្ថិភាពខ្ពស់ ដោយសារតែមានប្រព័ន្ធ ការពារច្រើនដំណាក់កាល។
ឆ្លៀតក្នុងឱកាសនេះផងដែរ ធនាគារ Maybank ក៏បានប្រកាសកម្មវិធីប្រកួតប្រជែង Maybank Awesome Race Challenge ដើម្បីផ្តល់រង្វាន់ជូនអតិថិជន ដែលធ្វើប្រតិបត្តិការតាមរយៈសេវាកម្មធនាគារ តាមទូរស័ព្ទដៃច្រើនជាងគេ ចំនួន១០នាក់ នឹងអតិថិជនដែលបានធ្វើការចាយតាមប័ណ្ណឥណពន្ធ វីសាច្រើនជាងគេចំនួន១០នាក់ ដើម្បីចូលរួមកម្មវិធីប្រកួត Awesome Race ដើម្បីឈ្នះរង្វាន់ទឹកប្រាក់១០០០ដុល្លារ ឬទូរស័ព្ធ iphone 7 ឬនាឡិការដៃ Apple (ម៉ូដែលចុងក្រោយ)។
អ្នកអាចទាញយកកម្មវិធីសេវាកម្មធនាគារ តាមទូរស័ព្ធរបស់ធនាគារមេយប៊ែង ដោយស្វែងរកពាក្យ Maybank KH ប្រព័ន្ធដំណើរការទូរស័ព្ទ iOS នឹង Android។
ធនាគារចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩៣ នាពេលនេះគឺ២១ សាខា និងម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ចំនួន៤០ នៅទូទាំងប្រទេស៕