(ភ្នំពេញ)៖ ថវិកា គ្រឿងឧបភោគ បរិភោគ និងសម្ភាររបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌទួលគោក និងជាប្រធានក្រុមការងារទី៣ នៃសមាគមសិស្ស និស្សិត អាហារូបករណ៍ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់ឲ្យមន្ត្រីសហការជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងសង្កាត់ទឹកល្អក់ទី៣ នាំយកទៅឧបត្ថម្ភដើម្បីជួយសម្រាលជីវភាពរស់នៅដល់ស្រ្តីក្រីក្រចាស់ជរា និងកូនមាន បញ្ហាសុខភាព (សរសៃប្រសាទ) នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។
មន្ត្រី ក៏ដូចជាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងសង្កាត់ ស្ថិតក្នុងសកម្មភាពសមធម៌នេះ បាននាំការផ្ដាំផ្ញើសួរសុខទុក្ខយ៉ាងយកចិត្តទុកដាក់ពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ដល់ស្ត្រីក្រីក្រចាស់ជរា និងកូនមានបញ្ហាសុខភាព (សរសៃប្រសាទ) ឲ្យថែទាំសុខភាពឲ្យបានល្អប្រសើរ និងបន្តខិតខំប្រកបរបរទទួលទាន។
អំណោយដែលទទួលបាន ដើម្បីជួយសម្រាលជីវភាពខ្វះខាត រួមមាន៖ ថវិកាចំនួន២០០,០០០រៀល, អង្ករ៥០គីឡូក្រាម, ទឹកត្រី១យួរ, ត្រីខ១យួរ, និងជែលលាងដៃ២ដប៕