(ស្រីលង្កា)៖ មនុស្សជាង ១០០នាក់ដែលត្រូវបានអាជ្ញាធរអះអាងថា បានជាប់ក្រោមគំនរដីបាក់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ យ៉ាងគំហុកនៅប្រទេសស្រីលង្កា កាលពីសប្តាហ៍មុននេះ ទំនងជាបាន បាត់បង់ជីវិតអស់ហើយ។ នេះបើតាមការចេញផ្សាយមុននេះបន្តិចដោយ Channel News Asia នារសៀលថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៦។

ការអះអាងរបស់អាជ្ញាធរដូច្នេះ ក៏ព្រោះតែពួកគេពុំមានលទ្ធភាពក្នុងការជីកកកាយល្បាប់ដីបាក់ ដែលត្រូវបានភ្ញៀងធ្លាក់ស្រោចបន្ថែម និងក្លាយទៅជាដីស្មើសាច់ទៅហើយនោះទេ។ សាកសពប្រមាណ ៦៧នាក់ត្រូវបានគេទាញចេញ ដោយឡែកជាង ១០០នាក់ទៀតត្រូវបានអាជ្ញាធរបញ្ជាក់ថា បានស្លាប់ អស់ទៅហើយនៅក្រោមគំនរដីបាក់តាំងពីថ្ងៃទី១៧ ខែឧសភា មកម្ល៉េះ។

គួរបញ្ជាក់ថាក្រៅពីការបាក់ដីនេះ មនុស្ស ៣៧នាក់ផ្សេងទៀតបានស្លាប់នៅតាមតំបន់នានា ជាពិសេសភាគកណ្តាលប្រទេសដែលបានទទួលរងគ្រោះទឹកជំនន់ បង្កឡើងដោយភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា នៅស្ទើរទូទាំងប្រទេស។ មនុស្សប្រមាណ ៦០០,០០០នាក់បានបាត់បង់ផ្ទះសម្បែង ស្របពេលដែល ការខាតបង់សេដ្ឋកិច្ចអាចមានជាង ៣ពាន់លានដុល្លារឯណោះ៕

http://media.themalaymailonline.com/images/sized/ez/woman_landslide_sri_lanka_reuters_620_416_100.JPG