(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក ប៊ីឡាវ៉ាល ប៊ូតូ ហ្សាដារី រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
សូមបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន កំពុងអញ្ជើញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោក ក៏បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់របស់កម្ពុជាមួយចំនួនផងដែរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន៕