Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កញ្ញា ធី សុវណ្ណថា និងស្រី ចំរើន ពិភាក្សាអំពីគម្រោង​បាតុកម្ម ប្រឆាំងនឹង​ការព្រមាន​ធ្វើបាតុកម្ម​របស់ CNRP

28-05-2016 17:15

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦នេះ កញ្ញា ធី សុវណ្ណថា សកម្មជនគាំទ្រគណបក្ស​សង្រ្គោះជាតិ និងលោក ស្រី ចំរើន តំណាងក្រុមនិស្សិតមួយចំនួន បានប្រជុំជាមួយ និស្សិត​មក​ពីវិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន១០ នៅកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោង ធ្វើបាតុកម្មប្រឆាំងនឹងការព្រមានធ្វើបាតុកម្មរបស់គណបក្សសង្រ្គោះជាតិ ពាក់ព័ន្ធនឹងការចាប់ខ្លួនលោក កឹម សុខា។

កាលពីម្សិលមិញ កញ្ញា ធី សុវណ្ណថា បានប្រកាសថា នឹងធ្វើបាតុកម្មតបតនឹង គណបក្សសង្រ្គោះជាតិ ដែលបានព្រមានថា នឹងមានបាតុកម្មទ្រង់ទ្រាយធំមួយ បើសិនជាមានការចាប់ខ្លួន លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិនោះ។

នៅលើបណ្តាញសង្គម Facebook កញ្ញា ធី សុវណ្ណថា បានលើកឡើងយ៉ាងដូច្នេះថា «ល្ងាចនេះ នាងខ្ញុំ និងលោក ស្រី ចំរើន កំពុងប្រជុំជាមួយក្លឹបនិស្សិត ពីវិទ្យាស្ថាន និងសាកលវិទ្យាល័យ​នានា ចំនួន១០ ស្តីពី "គម្រោងធ្វើបាតុកម្ម ប្រឆាំងនឹងបាតុកម្មបក្សសង្គ្រោះជាតិ"»