(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៉ី នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើ «ផែនការនៃកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៉ី សម្រាប់ឆ្នាំ ២០២២-២០២៤»។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបា ន។
ក្រសួងការបរទេស បានបញ្ជាក់ថា «ផែនការនៃកិច្ចពិគ្រោះយោបល់ រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ ២០២២-២០២៤» នឹងរួមចំណែកពង្រឹងបន្ថែមទៀតទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ នៅក្នុងពិធីចុះហត្ថលេខា នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២២ នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។
បន្ទាប់ពីការចុះហត្ថលេខាលើផែនការនៃកិច្ចពិគ្រោះយោបល់នេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដូចមានភ្ជាប់មកជាមួយ៕