(ប៉េកាំង)៖ «សុភមង្គលដ៏ធំបំផុតគឺការតស៊ូ ដើម្បីសុភមង្គលរបស់ប្រជាជន» តាំងពីសមាជបក្សកម្មុយនីស្តចិនលើកទី១៨ មក រាល់ពេលដែលលោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅមូលដ្ឋាន លោកតែងតែចូលទៅក្នុងហ្វូងមហាជន ចាប់ពីខ្ពង់រាបដីលឿង រហូតដល់ភ្នំ Taihang ពីកោះភាគខាងត្បូងទៅព្រំដែនខាងលិច ពីភូមិបរិវេណសាលាដល់ជំរុំយោធា ឬសហគមន៍ លោកបានបន្សល់ទុកស្នាមជើង ដែលមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។

សូមរំលើកឡើងវិញនូវខណៈពេលដ៏កក់ក្តៅរបស់លោកប្រធានរដ្ឋ Xi និងសូមអញ្ជើញលោកអ្នកយល់ដឹងអំពី មនោសញ្ចេតនាជាមួយប្រជាជនរបស់ មេដឹកនាំប្រជាជន ដើម្បីស្វែងយល់ពី «ទស្សនៈសុភមង្គល» របស់លោក Xi Jinping។

--បក្សកុម្មុយនីស្តចិនគឺដើម្បីបម្រើប្រជាជនចិន។ ខែធ្នូ ឆ្នាំ២០១២ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារនៅខេត្ត Hebei។

--បើចង់ដោះស្រាយបញ្ហា ត្រូវទៅកន្លែងដែលប្រជាជនត្រូវការបំផុត ។ ខែកុម្ភៈ ឆ្នាំ២០១៣ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Gansu។

--រួមសាមគ្គីនិងដឹកនាំមហាជនតស៊ូជាមួយគ្នា។ ខែមករា ឆ្នាំ២០១៤ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅម៉ុងហ្គោលីខាងក្នុង។

--គោលនយោបាយរបស់មជ្ឈិមបក្សល្អឬមិនល្អ អាស្រ័យលើអ្នកភូមិសើចឬយំ។ ខែមិថុនា ឆ្នាំ២០១៥ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Guizhou។

--ការធានានិងកែលម្អជីវភាពរស់នៅ របស់ប្រជាជនគ្មានទីបញ្ចប់ឡើយ។ ខែកុម្ភៈ ឆ្នាំ២០១៦ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Jiangxi។

--មជ្ឈិមបក្សនិងរដ្ឋាភិបាលគឺដើម្បីបម្រើពលរដ្ឋទូទៅ។ ខែមិថុនា ឆ្នាំ២០១៧ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Shanxi។

--រិះរកគ្រប់មធ្យោបាយ ដើម្បីធ្វើកិច្ចការដែលផ្តល់ប្រយោជន៍ដល់ប្រជាជន។ ខែមេសា ឆ្នាំ២០១៨ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Hubei។

--គិតគូរពីផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ឆ្នាំ២០១៩ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Gansu។

--ការតស៊ូបម្រើប្រជាជនជាសកម្មភាពជាក់ស្តែងដែលមិនអាចខ្វះបាន។ ខែកញ្ញា ឆ្នាំ២០២០ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Hunan ។

--ប្រជាជនគឺជាមាតុភូមិ។ ខែឧសភា ឆ្នាំ២០២១ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Henan។

--សូមឱ្យប្រជាជនរស់នៅប្រកបដោយសុភមង្គល។ ខែមករា ឆ្នាំ២០២២ សុន្ទរកថាក្នុងអំឡុងពេលចុះត្រួតពិនិត្យការងារ នៅខេត្ត Shanxi៕

វិទ្យុមិត្តភាពកម្ពុជាចិន