(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ បានចេញសេចក្តីណែនាំមួយប្រាប់ដល់ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការរបស់ខ្លួន ឲ្យមានការប្រុងប្រយ័ត្ន ក្នុងការយករថយន្តរបស់រដ្ឋទៅប្រើប្រាស់ដោយមិនត្រឹមត្រូវតាមគោលការណ៍របស់ក្រសួង ជាពិសេសមិនត្រូវបើក រថយន្តទាំងនោះទៅកន្លែងកំសាន្តនានា ដូចជា ក្លឹបកំសាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម។
ក្រៅពីនោះក្រសួងសេដ្ឋកិច្ច បានបញ្ជាក់បន្ថែមថា រថយន្តពាក់លេខរដ្ឋ នឹងមិនត្រូវឲ្យអ្នកដទៃប្រើប្រាស់ក្នុងគោលបំណងផ្សេង ដែលមិនពាក់ព័ន្ធទៅនឹងការបំពេញភារកិច្ចរបស់ខ្លួនឡើយ។
សេចក្តីជូនដំណឹងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៨ ខែឧសភានេះ បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីរាជការ គ្រប់រូប និងគ្រប់លំដាប់ថ្នាក់ ត្រូវប្រើប្រាស់រថយន្ត ពិសេសរថយន្តពាក់ស្លាកលេខរបស់រដ្ឋ ឲ្យបានត្រឹមត្រូវ និងមិនត្រូវប្រើប្រាស់រថយន្តពាក់ស្លាកលេខរដ្ឋ ក្រៅពីម៉ោងបំពេញការងារឡើយ ជាពិសេសមិនត្រូវបើករថយន្យទាំងនោះ ទៅកន្លែងកំសាន្តនានា ដូចជា ក្លឹបកំសាន្ត កន្លែងខារ៉ាអូខេ កន្លែងម៉ាស្សាជាដើម៕
ខាងក្រោមនេះគឺជាខ្លឹមសារនៃសេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ៖