Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារ CPP ចុះជួយប្រជាពលរដ្ឋ ចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង នៅឃុំចំនួន២ នៃខេត្តព្រៃវែង

28-05-2016 15:51

(ព្រៃវែង)​៖ លោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារចុះជួយឃុំជាខ្លាង-ឃុំគោកគង់កើត និងសមាជិកក្រុមការងាររួមជាមួយគណ:កម្មាធិការ បក្សស្រុក-ឃុំ និងសាខា​បក្សភូមិ នៅឃុំជាខ្លាង ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០១៦ បានចុះចែកមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោមស ខេង និងបាននាំយកនូវថវិកាដែលជាអំណោយរបស់ លោក នេត សាវឿន និងភរិយា រួមនឹងសំភារៈមួយចំនួន ដូចជា ប៊ីចេង, កន្សែង, ប្រេងកូឡាជាដើម ជូនដល់ស្រីឆ្លងទន្លេ១០នាក់ និងគ្រួសារសព០២នាក់ និងចែកជូនចាស់ជរា និងមានជំងឺផងដែរ។

ក្រៅពីការចុះចែកអំណោយខាងលើនេះ លោក ចាន់ វ៉ាន់ធឿន និងក្រុមការងារក៏បានចុះសំណេះសំណាល ជាមួយនិវត្តជនចំនួន ១៩នាក់ ក្នុងនោះ មានស្រី ០២ នាក់ ដោយបានឧបត្តម្ភ​ជូនក្នុងម្នាក់ៗ ចំនួន ៥០,០០០រៀល ,ប៊ីចេងកន្លះគីឡូក្រាម និងនាឡិកាភ្ជួរជញ្ជាំងចំនួន០១គ្រឿងនិង បានឧបត្តម្ភ ប្រាក់ទ្រទ្រង់ ចលនា សាខាបក្ស ឃុំ-ភូមិ ។

ជាមួយគ្នានោះ លោក ចាន់ វ៉ាន់ធឿន បាន ដោះស្រាយ ជូនតាមសំណូមពររបស់ប្រជាពលរដ្ឋ ដូចជា បញ្ហាលើទំនប់ ជីកប្រឡាយ និងដាក់លូរំដោះទឹកចេញពីភូមិដែល មានការលិចលង់ ចំការអំពៅ​របស់គាត់ ។                 

ទន្ទឹមនោះ លោក បានសំណូមពរ សូមឲ្យបន្តខិតខំយកចិត្តទុកដាក់លើ បញ្ហាការងារការពារភូមិ-ឃុំមានសុវត្តិភាព បញ្ហាការធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យ បានគ្រប់ៗគ្នា រួមនឹងការយកចិត្ត ទុកដាក់ ពន្យល់រៀនសូត្រ អំពីច្បាប់ចរាចរណ៍ ជូនប្រជាពលរដ្ឋផងដែរ៕