(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣៣.៤លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៥,៣ម៉ឺននាក់ដែរ។
បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៤សែននាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
វៀតណាម នៅតែបន្តជាប្រទេសមានចំនួនអ្នកឆ្លង ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងប្រទេសអាស៊ានគិតត្រឹមព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២៖
* វៀតណាម ឆ្លងចំនួន ១១,១៨៧,៩៥៦នាក់ (ស្លាប់ ៤៣,០៩៤នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,២២៩,៣១៥នាក់ (ស្លាប់ ១៥៧,០៦០នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៦៩៧,២១៣នាក់ (ស្លាប់ ៣៦,០០៣នាក់)
* ថៃ ឆ្លងចំនួន ៤,៦០០,៩៧៨នាក់ (ស្លាប់ ៣១,៥២៩នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៧៩០,៣០៩នាក់ (ស្លាប់ ៦០,៧៧៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,៧៤២,៨៧៤នាក់ (ស្លាប់ ១,៥៣១នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១៤,១៥៨នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ២១១,៥៣៧នាក់ (ស្លាប់ ៧៥៧នាក់)
* ព្រុយណេ ឆ្លងចំនួន ២១១,១៣២នាក់ (ស្លាប់ ២២៥នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៦,៩៣៧នាក់ (ស្លាប់ ៣,០៥៦នាក់)៕