(ភ្នំពេញ)៖ ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រឡងជ្រើសរើសមន្រ្ដីរាជការ ចំនួន៣៣៣នាក់ ដើម្បីទៅបម្រើការងារ នៅទីស្ដីការក្រសួង និងមន្ទីកសិកម្មរាជធានីខេត្ត។ ការប្រឡងជ្រើសរើសមន្រ្ដីរាជការនេះ នឹងត្រូវធ្វើឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៦ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម។
សេចក្ដីជូនដំណឹងរបស់ក្រសួងកសិកម្ម បានឲ្យដឹងទៀតថា បេក្ខជន-បេក្ខនារី ដែលមានបំណងចង់ធ្វើការនៅក្រសួងកសិកម្ម ត្រូវមកដាក់ពាក្យសូមចុះឈ្មោះនៅ ក្រសួងកសិកម្ម រក្ខាប្រមាញ និងនេសាទ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង៥៖៣០នាទី៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទទាំងស្រុង៖