(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក យប់៣លើកបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់១២នាក់ និងរបួសស្រាល៣នាក់។
តាមព័ត៌មានដដែលបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៣គ្រឿងរួមមានម៉ូតូ ចំនួន៩គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង រថយន្តធុនធំចំនួន១គ្រឿង គោយន្ត ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ហើយមូលហេតុដែល បណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក ស្រវឹង២លើក, មិនប្រកាន់ស្តាំ១លើក,បត់គ្រោះថ្នាក់ ១លើក និងកត្តាយានយន្ត១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១២នាក់។
ប្រភពព័ត៍មានពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែល្មើសសរុបទូទាំងប្រទេសមាន ចំនួន៥៦៩៧គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៣៣៤៤គ្រឿង និងពិន័យសរុប២៣៥៣គ្រឿង៕