(ភ្នំពេញ)៖ រង្វាន់អស្ចារ្យពិតៗពី KAP ដែលជាក្រុមហ៊ុន ផលិតនិងចែកចាយបំពង់ទីបជ័រ គ្រប់ប្រភេទ មានគុណភាពខ្ពស់ រឹងមាំធន់គ្រប់ស្ថានភាព គ្រប់ម៉ាកសញ្ញា តាមស្ដង់ដារអន្ដរជាតិ តម្លៃសមរម្យ រួមទាំងផ្ដល់រង្វាន់ជូន ដល់អតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ជារៀងរាល់ខែក្នុងកម្មវិធី «វិស្សមកាលតន្ដ្រី» នៅស្ថានីយ៍បាយ័ន ដែលធ្វើឲ្យជីវិតអស់លោកអ្នក កាន់តែរីករាយស្រស់បំព្រង ថែមមួយកម្រិតទៀត។

ជាក់ស្ដែងនៅយប់ថ្ងៃទី២៧ ខែឧសភានេះ ក្រុមហ៊ុន KAP បានប្រគល់រង្វាន់ជូនដល់អតិថិជនរបស់ខ្លួន សម្រាប់ខែមេសា រួមមានដូចជាៈ ម៉ូតូ Honda Dream Series 2016 ចំនួន៥គ្រឿង និងទូរទស្សន៍ LED ៣២អ៊ីង៥រង្វាន់ផងដែរ។

សម្រាប់អតិថិជនដែលបានទទួលរង្វាន់ ម៉ូតូហុងដាស៊េរី២០១៦ ចំនួន៥គ្រឿងនៅយប់ថ្ងៃទី២៧ ខែឧសភានេះ រួមមាន៖ ១.ឈ្មោះ ងួន ហុង (រាជធានីភ្នំពេញ), ពន្លក ម៉េងធី(កណ្ដាល) ,ម៉ុង ស្រេង (ភ្នំពេញ) ,ហុង ប៊ុនលាង (ភ្នំពេញ), Zynan (ភ្នំពេញ) និងទូរទស្សន និងរង្វាន់ទូរទស្សន៍ LED ចំនួន៥ រង្វាន់មានដូចជាៈឡាច ខេង(ខេត្ដកំពង់ចាម), ម៉ិន គីមងួន ព្រែកអំបិល, អ៊ុត ឡាយ (កណ្ដាល) ,ចាន់ សុផានិត (អ្នកលឿង) និង អ៊ឹង តិចហុក (ពោធិសាត់)។

ចំពោះអតិថិជន ដែលត្រូវតំណាងក្រុមហ៊ុន KAP បានចាប់រង្វាន់នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នឹងត្រូវមកទទួលរង្វាន់នៅថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះ រួមមានរង្វាន់ម៉ូតូ ហុងដា ស៊េរី ២០១៦ ចំនួន៥គ្រឿង និងទូរទស្សន៍៥រង្វាន់ រួមមាន៖ អតិថិជនដែលត្រូវរង្វាន់ម៉ូតូៈ អ៊ូ គ្រុយ (រាជធានីភ្នំពេញ), ចែ លី (ថ្នល់បត់) ,មុត គីម (រតនគិរី) ,ចែ រីន (កណ្ដាល), ជា កុកអ៊ូ (ភ្នំពេញ) និងរង្វាន់ទូរទស្សន៍ LED ចំនួន៥ រង្វាន់មានដូចជាៈ គឹម រដ្ឋាន (ភ្នំពេញ), ដេប៊ូ Good luck (ប៉ោយប៉ែត), ហេ ជាង កុក (កំពត) ,ស្រេង សុខហីម (ព្រែកពោធិ៍) និងកន ចាន់បូរី (បាត់ដឹង)។

សូមបញ្ជាក់ផងដែរថា រាល់អតិថិជននៅទូទាំង២៥ ខេត្ដ-រាជធានី នឹងមានសំណាងឈ្នះរង្វាន់ពិតៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីក្រុមហ៊ុន KAP ជារៀងរាល់ខែតែម្ដង និងកម្មវិធីពិសេសៗ ជាច្រើនទៀត ពី KAP ដ៏យ៉ាងអស្ចារ្យ ទាំងគុណភាពខ្ពស់ តម្លៃសមរម្យ និង​ឈ្នះសំណាងទ្វេដងទៀតផង៕