(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ អាស៊ានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះ ភាពផុយស្រួយនៃស្ថានការណ៍តំបន់ និងអន្តរជាតិ

២៖ យោធាចិនបាញ់ផ្លោងគ្រាប់មីស៉ីល រំលងកោះតៃវ៉ាន់ ទៅធ្លាក់ចូលសមុទ្រ

៣៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩នាក់ និងជាសះស្បើយ១៩នាក់

៤៖ ក្រសួងការពារជាតិតៃវ៉ាន់អះអាងថា ចិនបានបាញ់ផ្លោងមីស៉ីលបាលីស្ទីគ Dongfeng ទៅធ្លាក់ចូលដែនទឹក នៅភាគឦសាន និងភាគនិរតីដែនកោះនេះ

៥៖ សម្តេចតេជោ ប្រាប់ប្រមុខការទូតរុស្ស៉ីថា កម្ពុជាផ្តល់សារៈសំខាន់ខ្លាំង ចំពោះទំនាក់ទំនងជាមួយរុស្ស៉ី

៦៖ តៃវ៉ាន់អះអាងថា ចិនបញ្ជូនយន្តហោះចម្បាំង ២២គ្រឿង ឱ្យហោះឆ្លងចូលខ្សែបន្ទាត់មេដ្យាន នៅច្រកសមុទ្រតៃវ៉ាន់ កាលពីថ្ងៃពុធ

៧៖ សម្តេចតេជោ ហ៊ុន សែន ស្នើគណៈកម្មការអឺរ៉ុប ពិនិត្យឡើងវិញរឿងដាក់ទណ្ឌកម្មរុស្ស៉ី

៨៖ AP: លោកស្រី ផេឡូស៊ី មានផែនការបំពេញទស្សនកិច្ច ទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ

៩៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់អនុប្រធានគណៈកម្មការអឺរ៉ុបថា កម្ពុជាមិនអាចយកអធិបតេយ្យជាតិទៅដោះដូរជំនួយ ឬការអនុគ្រោះណាមួយនោះឡើយ

១០៖ លោកស្រី ផេឡូស៉ី ប្តេជ្ញាជាមួយកូរ៉េខាងត្បូង គាំទ្រកិច្ចប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ

១១៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យរំលាយចោលកិច្ចសន្យាគ្រប់បុរីទាំងអស់ ដែលផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងអ៉ិនធឺណិត ចាប់ពីថ្ងៃស្អែកតទៅ

១២៖ កាណាដា អំពាវនាវឲ្យចិនបន្ធូរបន្ថយភាពតានតឹង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៉ី នៅតៃវ៉ាន់

១៣៖ រដ្ឋមន្ត្រី៖ ក្រសួងនឹងតភ្ជាប់បណ្ដាញខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ពីហុងកុងមកម្ពុជា ដែលគ្រោងបញ្ចប់នៅឆ្នាំ២០២៤ នឹងជួយឲ្យអ៉ីនធឺណិតស្ថិរភាពល្អ និងធូរថ្លៃជាងមុ ន

១៤៖ វិភាគអន្តរជាតិ៖ តើចិន ចំណេញអ្វីពីការធ្វើសមយុទ្ធយោធាព័ទ្ធជុំវិញ កោះតៃវ៉ាន់?

១៥៖ រដ្ឋមន្ដ្រី ជា វ៉ាន់ដេត៖ ក្រសួងកំពុងធ្វើកំណែទម្រង់ក្រុមហ៊ុនទូរគមនាគមន៍កម្ពុជា ឲ្យប្រែក្លាយជាប្រភពចំណូលជូនរដ្ឋ

១៦៖ កម្ពុជាមានអ្នកប្រើទូរស័ព្ទចល័តជាង ១៣លាននាក់ ស្មើជាង១៩លានស៉ីមកាត, អ៉ីនធឺណិតចល័តជាង ១៧លាន, អ៉ីនធឺណិតអចល័តជាង ៣១ម៉ឺន, Facebook ១៣.២លាន

១៦៖ ក្រសួងនឹងប្រើវិធានការច្បាប់ ចំពោះអ្នករារាំង មិនឲ្យសាងសង់បង្គោលអង់តែនទូរស័ព្ទ និងអះអាងថា បង្គោលអង់តែនមិនប៉ះពាល់សុខភាពឡើយ

១៧៖ រដ្ឋបាលព្រៃឈើអះអាងថា ការអភិវឌ្ឍន៍នៅតំបន់ភ្នំតាម៉ៅ មិនបានឈូសឆាយប៉ះពាល់សួនភ្នំតាម៉ៅនោះទេ, សួនភ្នំតាម៉ៅជាង៤០០ហិកតានៅតែដដែល បងប្អូនប្រជាពលរដ្ឋចង់ទៅលេងពេលណាក៏បាន !

- ព័ត៌មាន Fresh News Plus

១៖ បញ្ហាធំៗចំនួនពីរបានធ្វើឲ្យប្រាក់ចំណេញក្រុមហ៊ុន Toyota នៅត្រីមាសទី២ ធ្លាក់ចុះខ្លាំង

២៖ រថយន្ត Model S និង Model X កំពុងឈានជើងចូលទីផ្សារអឺរ៉ុបជាថ្មីម្តងទៀត បន្ទាប់ពី Tesla បិទការបញ្ជាទិញអស់រយៈពេល ៨ខែ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)