(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសទទួលស្គាល់លោក វង្ស ផាណាត ជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក សូ ជុងហួរ និងទទួលស្គាល់លោកស្រី យឹង សុឃឿន ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។
យោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖
*ប្រការ១៖ ផ្លាស់ប្តូរលោក សូ ជុងហួរ លំដាប់លេខរៀងទី២ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញពីប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមូលហេតុសាមីខ្លួនសុំលាឈប់ពីមុខតំណែង។
*ប្រការ២៖ ទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះសីហនុ ចំនួន០២រូប ដូចមានរាយនាមខាងក្រោម៖
*ទី១៖ លោក វង្ស ផាណាត លំដាប់លេខរៀងទី៣ នៃបញ្ជីលទ្ធផលបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក សូ ជុងហួរ។
*ទី២៖ លោកស្រី យ៉ុង សុឃឿន លំដាប់លេខរៀងបម្រុងទី៣ នៃបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ ជំនួសលោក វង្ស ផាណាត៕