(ភ្នំពេញ)៖ ឆមាសទី១ ឆ្នាំ២០២២ អាស៊ានទទួលបានទេសចរអន្តរជាតិចំនួន៧,១៨៦,០៧៨នាក់ កើនឡើង ២៨០% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ និងថយចុះ -៩៤% ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩ (១៤៣.២លាននាក់)។ នេះបើលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់មកកាន់ Fresh News នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍បន្ថែម ក្នុងចំណោមទេសចរអន្តរជាតិដែលចូលមកអាស៊ានជិត៧.២លាននោះ គឺ៖

* ម៉ាឡេស៉ីទទួលបានច្រើនជាងគេ ២,០០០,០០០នាក់។

* ថៃទទួលបាន ១,៩៧៨,០០០នាក់

* សិង្ហបុរីទទួលបាន ១,០០០,០០០នាក់

* ហ្វីលីពីនទទួលបាន ៥១៧,៥១៦នាក់

* កម្ពុជាទទួលបាន ៥០៦,៧៦២នាក់

* វៀតណាមទទួលបាន ៤១៣,៣៥៨នាក់

* ឥណ្ឌូណេស៉ីទទួលបាន ២១២,៣៣៣នាក់

* ឡាវទទួលបាន ៣៥,៩៨០នាក់

* មីយ៉ាន់ម៉ាទទួលបាន ២២,១២៩នាក់

ចំណែកប្រទេសព្រុយណេមិនមានទេសចរអន្តរជាតិចូលទៅទស្សនានោះឡើយ៕