(ព្រះវិហារ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញចូលរួមប្រកាសចូលកាន់តំណែងជាផ្លូវការអភិបាលថ្មីខេត្តព្រះវិហារ និងអភិបាលរង២រូបទៀត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ស្អែកនេះ។
សូមបញ្ជាក់ថា អភិបាលខេត្តព្រះវិហារ ដែលនឹងប្រកាសចូលកាន់នៅថ្ងៃស្អែកនេះ គឺលោក គីម រិទ្ធី ជំនួសលោក ប្រាក់ សុវណ្ណ ដែលត្រូវចូលនិវត្តន៍ ចំណែកលោក វ៉ាត ប៉ារ៉ានីន និងលោក ណុប វុធ្ធី ក៏ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារផងដែរ៕