(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១០៖៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោក សឺហ្គៃ ឡាវរ៉ូវ រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ដឹកនាំគណៈប្រតិភូជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា លោក សឺហ្គៃ ឡាវរ៉ូវ បានដឹកនាំគណៈប្រតិភូមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី០៣ ខែសីហា។ វត្តមានរបស់ប្រមុខការទូតរុស្ស៉ី នៅកម្ពុជានាពេលនេះ តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពាក់ព័ន្ធជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន៕