(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា នៅយប់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍មួយសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នូវភាពតានតឹង ថ្មីៗនៅច្រកសមុទ្រ តៃវ៉ាន់ និងស្នើសុំ ឲ្យគ្រប់ ភាគីពាក់ព័ន្ធ គោរពចំពោះ កិច្ចព្រមព្រៀង ទាំងឡាយ ដែលត្រូវបានចុះហត្ថលេខារវាង សាធារណ រដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុងសេចក្តី ថ្លែងការណ៍រួមនានាកន្លងមក រវាង ភាគីទាំងពីរ។

តាមរយៈសេចក្តីថ្លែងការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា ខ្លួនបាននិងកំពុង តាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវត្តន៍ថ្មីៗ នៅច្រក សមុទ្រតៃវ៉ាន់ និងសូម ធ្វើសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖

* រាជរដ្ឋាភិបាលកម្ពុជា សូម សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង នូវភាពតានតឹង ថ្មីៗនៅច្រកសមុទ្រ តៃវ៉ាន់ និងស្នើសុំ ឲ្យគ្រប់ ភាគីពាក់ព័ន្ធ គោរពចំពោះ កិច្ចព្រមព្រៀង ទាំងឡាយ ដែលត្រូវបានចុះហត្ថលេខារវាង សាធារណ រដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុងសេចក្តី ថ្លែងការណ៍រួមនានាកន្លងមក រវាង ភាគីទាំងពីរ។

* រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ ជានិច្ច នូវ «គោល នយោបាយ ចិនតែមួយ» ដោយឥតងាករេ ហើយចាត់ ទុកបញ្ហា នានាពាក់ព័ន្ធ នឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជា កិច្ចការ ផ្ទៃ ក្នុងរបស់ ចិន និង ជាសិទ្ធិ អធិបតេយ្យ របស់សាធារណរដ្ឋប្រជាមានិតចិន។

រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវ ឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វះស្វែង រកដំណោះស្រាយ ប្រកប ដោយសន្តិវិធី រក្សាស្ថានភាព ដើម និងចៀសវាង ការបង្កហេតុ ដើម្បីបុព្វហេតុ នៃ សន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា៖