(កណ្ដាល)៖លោក ចៅ សម្បត្តិ ប្រធានគណ:ពង្រឹងឃុំកំពង់ភ្នំ បានដឹកនាំក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ ព្រះកេតុមាលា ចំនួន៣០រូប (ស្រី៧រូប)មកព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ដកណ្ដាល បានចំនួន៤៥៧នាក់ ស្រី៣៦០នាក់ ចំណាយថវិកាអស់ចំនួន ២២៨៥ដុល្លារ ជាអំណោយរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃគណ:ពង្រឹងប្រចាំឃុំកំពង់ភ្នំ។
ក្នុងនោះក្រុមគ្រូពេទ្យបានពិនិត្យជំងឺ និងផ្តល់ថ្នាំដល់អ្នកជំងឺដោយឥតគិតថ្លៃ ផងដែរ រីឯអ្នកជំងឺផ្សេងទៀត ដែលក្រោយពីបានពិនិត្យរួច លោកគ្រូពេទ្យរកឃើញ ជម្ងឺត្រូវវះកាត់ដូចជា៖
១-ក្រពះពោះវៀន ចំនួន ១៥នាក់
២- វះកាត់ បំពង់ក ចំនួន ២នាក់
៣-រលាកផ្លោកនោម ចំនួន ១នាក់
៤-រលាកទងសួត ចំនួន ២នាក់
៥-ឆ្លុះដុំដៃស្បូនខាងស្តាំចំនួន ១នាក់
សរុបចំនួន ២១នាក់ ក្នុងនោះលោក ចៅ សម្បត្ដិ ក៏បានកំណត់ដល់បងប្អូនឲ្យទៅពិនិត្យ វះកាត់ ព្យាបាល នៅមន្ទីពេទ្យព្រះកេតុមាលា នាថ្ងៃទី២៨ ខែឧសភា៥ស្អែកនេះ ដោយបន្ទុកចំណាយរបស់គណ:ពង្រឹងប្រចាំឃុំ៕