(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានជួបពិភាក្សាជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ និងចូលរួមប្រជុំអាស៊ាន។
លោក វ៉ាង យី បានអញ្ជើញមកដល់កម្ពុជា នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ លោកគឺជារដ្ឋមន្ត្រីការបរទេសមួយរូប ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសដទៃទៀត ដែលមកកម្ពុជា ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២៕