(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រសួងយុត្តិធម៌ បានចេញសេចក្តីថ្លែងការណ៍ ចំនួន៣ទំព័រ ជាបន្ទាន់មួយ ឆ្លើយតបនឹងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដោយសម្តែងនូវការសោកស្តាយ យ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ របស់បក្សប្រឆាំងមួយនេះ ដែលបានបកស្រាយបំភ្លៃប្រាសចាក ពីខ្លឹមសារពិតប្រាកដ នៃមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ឌអំពីបទបដិសេធ ក្នុងការចូលខ្លួន និងមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ស្តីអំពីនិយមន័យ នៃបទឧក្រិដ្ឋ និងបទមជ្ឈឹមជាក់ស្តែង ដើម្បីបំភ័ន្តសាធារណមតិ ក្នុងគោលដៅ បិទបាំង ការប្រព្រឹត្តខុសច្បាប់ របស់លោក កឹម សុខា និងទម្លាក់កំហុស ដោយអសុទ្ធចិត្តលើ ស្ថាប័នអនុវត្តច្បាប់ ដែលបានអនុវត្តតួនាទី សមត្ថកិច្ចរបស់ខ្លួន ត្រឹមត្រូវតាមច្បាប់ និងនីតិវិធី ជាធរមាន។
សេចក្តីថ្លែងការណ៍ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច បានបញ្ជាក់ថា «អ្នកនាំពាក្យក្រសួងយុត្តិធម៌ សូមអំពាវនាវឲ្យលោក កឹម សុខា ក្នុងឋាន:ជាតំណាងរាស្រ្ត មួយរូបត្រូវបង្ហាញភាពជាគំរូ ប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ ក្នុងការចូលរួមពង្រឹងនីតិរដ្ឋនៅកម្ពុជា»។
ខាងក្រោមនេះ ជាសេចក្តីថ្លែងការណ៍ទាំងស្រុង របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌៖