(កំពង់ឆ្នាំង)៖ លោក ងិន ចាន់សារ៉េត ប្រធានស្រុកប្រតិបត្តិកំពង់ នៃមន្ទីរសុខាភិបាលឆ្នាំង នៅល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ក្រុមគ្រូពេទ្យស្រុកបរិបូណ៌នៅព្រឹកមិញ បានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ លើព្រះសង្ឃចំនួន១៦អង្គ និងឧបាសកម្នាក់នៅក្នុងវត្តអង្គរ នៅក្នុងភូមិដើមជ្រែ ឃុំឃុនរ៉ង ស្រុកបរិបូណ៌។
ដោយឡែកការធ្វើតេស្តនៅក្នុងសាលាខេត្តនាព្រឹកថ្ងៃទី៣ ខែសីហា ដើម្បីចូលរួមក្នុងពិធីការមួយនៅព្រឹកថ្ងៃទី៤ ខែសីហា ក៏បានរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ចំនួន៤នាក់ផងដែរលើមន្ត្រីរាជការ។ ឃើញដូច្នេះមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង មេត្តាប្រុងប្រយ័ត្ន និងស្នើសុំចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឲ្យបានទាំងអស់គ្នា។
ទាក់ទងនឹងករណីខាងលើនេះ លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ ក៏បានបញ្ជាក់ថា ព្រះសង្ឃនៅវត្តអង្គរ ដំបូងឡើយគឺមានអាការៈមិនស្រួលព្រះទ័យ ដោយមានការសង្ស័យទើបហៅក្រុមគ្រូពេទ្យស្រុកមកពិនិត្យ ធ្វើសំណាកតាមរយៈរ៉ាពីតតេស្ត ដោយរកឃើញ វិជ្ជមានកូវីដ-១៩ លើព្រះសង្ឃចំនួន១៦អង្គ និងឧបាសក់ម្នាក់ រួមទាំងមន្ត្រីរាជការ នៃសាលាខេត្ត៣នាក់ទៀត សរុប៤១អង្គនាក់។
ចំពោះហេតុការណ៍ខាងលើនេះលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ថ្ងៃនេះនឹងរៀបចំឲ្យព្រះសង្ឃព្យាបាលជម្ងឺ នៅក្នុងវត្តដាច់ដោយឡែក ដោយមិនឲ្យមានការទំនាក់ទំនង ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍៕