(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀបមរាប បានប្រកាសផ្តល់កម្មសិទ្ធិដីស្របច្បាប់ ជូនបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលរស់នៅភូមិមណ្ឌល១ ម្តុំវត្តព្រះព្រហ្មរត្ន័ ជាប់នឹងរបងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦សម្រាប់ប្រើប្រាស់ជាផ្លូវការប្រចាំថ្ងៃ។
ជាមួយគ្នានេះ លោក ឃឹម ប៊ុនសុង បាន ណែនាំដល់មន្ទីរ អង្គភាពជំនាញ ធ្វើកម្មសិទ្ធិឲ្យបានឆាប់រហ័សបំផុត ជូនប្រជាពលរដ្ឋដែលរស់នៅតំបន់នោះផងដែរ ដើម្បីឲ្យពួកគាត់អាចយកទៅប្រើប្រាស់តាមតម្រូវការ។ ការប្រកាសរបស់លោក អភិបាលខេត្តសៀមរាបខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកក្រោយពីបញ្ចប់ កិច្ចប្រជុំគណៈរដ្ឋមន្រ្តី ហើយបានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ អញ្ជើញចុះត្រួតពិនិត្យមើលក្បាលដីរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិ មណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប នៅថ្ងៃដដែលនោះ៕