(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្តីពី ការពន្យារពេលរៀបចំព្រឹត្តិការណ៍ជិះកង់ ដើម្បីអបអរសាទរទិវាយុវជន អន្តរជាតិឆ្នាំ២០២២ ក្រោមប្រធានបទ «ជិះកង់ដើម្បីការងារសមរម្យ និងបរិយាបន្នសម្រាប់យុវជនមានពិការភាព» ដែលនឹងគ្រោងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ដោយមានការសំណូមពររបស់សាធារណជនជាច្រើន រួមទាំងក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងក្រុមអ្នកចូលចិត្តជិះកង់មួយចំនួនធំ បានស្នើសុំមកក្រសួងធ្វើការពន្យារពេលបន្ថែម ដើម្បីផ្តល់ឱកាសឱ្យសមាជិករបស់ខ្លួនបានចូលរួមច្រើនជាងនេះ ក្រសួង សូមធ្វើការលើកពេលការរៀបចំព្រឹត្តិការណ៍ជិះកង់ដើម្បីអបអរសាទរទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ទៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ វិញ ដោយរក្សាកម្មវិធី និងតម្រាយផ្លូវនៅដដែល។
សម្រាប់ព័ត៌មានលម្អិត និងការចុះឈ្មោះចូលរួមសូមទំនាក់ទំនងមកកាន់ក្រុមការងារសម្របសម្រួលកម្មវិធី តាមរយៈលេខទូរសព្ទ ០១៧ ៧៤៧ ៧៧៣/០១៧ ៣៦៣ ៩៣៦/០១២ ៣០៦ ៨៥៥៕
ខាងក្រោយនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖